top of page

ការចុះឈ្មោះចូលរៀន

សិស្សទាំងអស់ទទួលបានការអប់រំបណ្តុះបណ្តាលដោយលក្ខណៈគោរពនិងថ្លៃថ្នូរពីសាលា។​ ឆ្លើយតបវិញសិស្សត្រូវតែគោរពចំពោះខ្លួនឯង ចំពោះអ្នកដទៃ និងមានការទទួលខុសត្រុវជាពលរដ្ឋដែលមានអាកប្បកិរិយាល្អប្រពៃ។

       សិស្សមានភារកិច្ចនិងការទទួលខុសត្រូវដូចខាងក្រោម៖

  • ត្រូវមករៀន​​ឲ្យបានទៀងទាត់ទាន់ពេល និងត្រៀមខ្លួនរួចជាស្រេច

  • ត្រូវគោរពចំពោះអ្នកដទៃ និងចំពោះបុគ្គលិកសាលា

  • ហាមយកអ្វីៗដែលប៉ះពាល់ដល់សុវត្ថិភាពអ្នកដទៃចូលក្នុងបរិវេណសាលា

  • ត្រូវប្រកាន់ខ្ជាប់នូវវិន័យល្អ និងគោរពតាមបទបញ្ជាដែលបានចែង

  • ត្រូវគោរពគ្នាទៅវិញទៅមក និងគោរពតាមបង្គាប់គ្រូបង្រៀន

  • ត្រូវចូលរួមថែរក្សាទ្រព្យសម្បត្តិសាលា​ និងធ្វើឲ្យសាលាមានបរិស្ថានស្អាតមានអនាម័យល្អ។

លក្ខខណ្ឌនៃការចុះឈ្មោះចូលរៀន

  • សិស្សមត្តេយ្យត្រូវធ្វើតេស្ត និងរៀបចំឲ្យចូលរៀនទៅតាមសមត្ថភាព ភាសាអង់គ្លេសនិងអាយុ។

  • សិស្សអាចចូលរៀនថ្នាក់ទី១ នៅសាលាវេស្ទើនអន្តរជាតិបានត្រូវមានអាយុចាប់ពី៦ឆ្នាំឡើងទៅដោយឆ្លងកាត់ការធ្វើតេស្តភាសាអង់គ្លេស។ សិស្សដែលចេះភាសាអង់គ្លេសតិចពេកនឹងត្រូវបញ្ជូនទៅសិក្សានៅថ្នាក់មត្តេយ្យ។​ មាតាបិតាសិស្សត្រូវប្រគល់សំបុត្រកំណើតច្បាប់ចម្លងជាភស្តុតាង។

  • ចាប់ពីថ្នាក់ទី២ឡើងទៅរហូតដល់ថ្នាក់ទី១១ សិស្សអាចចូលរៀនបាន ត្រូវមានឯកសារបញ្ចប់ការសិក្សាថ្នាក់ណាមួយច្បាស់លាស់ពីសាលាចាស់ ដូចជា ព្រឹត្តិបត្រពិន្ទុ សៀវភៅសិក្ខាគារិក និងមានសមត្ថភាពភាសាអង់គ្លេសអាចសិក្សានៅថ្នាក់ដែលចង់សិក្សាបន្តបានតាមរយៈការធ្វើតេស្ត។

ឯកសារតម្រូវ៖

​ ១- មានអាយុត្រឹមត្រូវ

​​     សិស្សត្រូវមានអាយុត្រឹមត្រូវទៅតាមថ្នាក់ដែលចង់រៀនតាមការកំណត់របស់ក្រសួងអប់រំ (ឧ.​ ថ្នាក់ទី១ ត្រូវមានអាយុ៦ឆ្នាំ) ដោយមានសំបុត្រកំណើតចម្លង១ច្បាប់ជាភស្តុតាង។

​ ២-​ ឆ្លងកាត់ការធ្វើតេស្ត

    សិស្សត្រូវមានកម្រិតភាសាអង់គ្លេសគ្រប់គ្រាន់ដែលអាចសិក្សានៅសាលាវេស្ទើនអន្តរជាតិបាន តាមរយៈការធ្វើតេស្តចូលរៀន។

 ៣-មានឯកសារបញ្ជាក់ពីសាលាមុន

  • សម្រាប់សិស្សថ្នាក់ទី២ ដល់ទី៤ ត្រូវមានសៀវភៅតាមដានការសិក្សានិងលិខិតផ្ទេរពីសាលាចាស់

  • សម្រាប់សិស្សពីថ្នាក់ទី៥ ដល់ទី៩ ត្រូវមានសៀវភៅសិក្ខាគារិក និង លិខិតផ្ទេរការសិក្សាពីសាលាចាស់

  • សម្រាប់សិស្សពីថ្នាក់ទី១០ ដល់ទី១២ ត្រូវមានសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) សៀវភៅសិក្ខាគារិក និងលិខិតផ្ទេរការសិក្សា។

bottom of page